អន្ធការ

អន្ធការ​ក្នុងសុគតិ

បម្រាមពីរបី

បញ្ចេញ​មតិ »

យើងធ្លាប់បានជួបមនុស្សពីរបីនាក់ដែលបានមករៀនថ្នាក់បង្វឹកបង្វឺនបេសកជន ហើយក្រោយមកក៏បានរកឃើញដៃគូជីវិតរបស់ខ្លួន ហើយរៀបការជាមួយគ្នាតែម្តង។ ប៉ុន្តែខ្ញុំមិនចង់បានន័យថា ចង់ឲ្យអ្នកមករៀនដើម្បីតែស្វែងរកដៃគូអនាគតនោះឡើយ។ ប៉ុន្តែវាអាចទៅរួចដែលថាព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់អ្នកឲ្យបម្រើព្រះជាម្ចាស់ ហើយអ្នកប្រហែលជាអាចនឹងរកឃើញមនុស្សណាម្នាក់នៅក្នុងកំឡុងពេលដែលអ្នកដើរតាមវិថីជីវិតនេះផងដែរ។

តាមបទពិសោធន៍របស់ខ្ញុំគឺ បុរសភាគច្រើនមានគំនិតយឺតយ៉ាវក្នុងការទទួលដឹងថាស្ត្រីម្នាក់នេះ មានអ្វីដែលជាភាពទាក់ទាញចិត្ត។ ស្ត្រីមួយចំនួនបានលឺសម្លេងរបស់ព្រះជាម្ចាស់ (មានន័យថា ព្រះអង្គប៉ះពាល់ចិត្តឲ្យដឹង) ថាបុរសម្នាក់នេះពិតជាសក្តិសមនឹងគាត់ ប៉ុន្តែដោយក្តីអៀនខ្មាស់ យុវតីតែងតែរង់ចាំដោយភាពអត់ធ្មត់ ឲ្យបុរសនោះបញ្ចេញសកម្មភាពជាមុនទៅវិញ។ ខ្ញុំចង់លើកទឹកចិត្តនារីៗ ឲ្យចេះបង្ហាញពីដល់បុរសម្នាក់នោះ ដោយសុភាព និង សមគួរតាមលក្ខណៈស្ត្រីថា ខ្លួនពិតជាចាប់អារម្មណ៍នឹងបុរសម្នាក់នោះ។ ខ្ញុំមិនមែនជម្រុញឲ្យនារីៗក្លាហានក្នុងការឈានជំហានខ្លាំងហួសហេតុនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែឲ្យនារីៗចេះបន្ទាបខ្លួន ដើរតាមលំនាំនៃការញ៉ែតែប៉ុណ្ណោះ។ និយាយដល់ពាក្យ “ញ៉ែ” នេះ ប្រហែលមានមនុស្សខ្លះមិនពេញចិត្តទេមើលទៅ! ប្រសិនបើអ្នកមិនពេញចិត្តនឹងពាក្យនេះទេ យើងខ្ញុំសូមលើកពាក្យផ្សេងមកនិយាយឲ្យពិរោះស្តាប់ជាងនេះសម្រាប់នារីៗវិញគឺ “ចេះរួសរាយរាក់ទាក់” ទៅកាន់បុរសនោះ ដើម្បីឲ្យអាចដំណើរការទៅមុខទៀតបាន។

ប្រសិនបើយើងពេញចិត្តនឹងបុរសម្នាក់ ដែលមានទំនាក់ទំនងជាមួយនារីជាច្រើន ហើយអ្នកមានទំនាក់ទំនងជាមួយបុរសនោះល្អគួរសម នោះអ្នកអាចជជែកលក្ខណៈលេងសើច ដោយប្រាប់គេថា អ្នកពិតជាចូលចិត្តគេណាស់ ហើយអ្នកក៏មានអារម្មណ៍សប្បាយពេលនៅជិតគេ ប៉ុន្តែអ្នកអាចសួរគេបញ្ចាក់ថា តើគេមានទំនាក់ទំនងជាមួយអ្នកក្នុងលក្ខណៈជានារីដែលគេស្រឡាញ់ ឬ ក៏ជាលក្ខណៈមិត្តភក្តិធម្មតា។ បុរសអាចនឹងគិតថាអ្នកចង់ឲ្យគេរៀបការជាមួយអ្នក ហើយគេអាចនឹងនិយាយបានថា គេរាប់អានអ្នកត្រឹមមិត្តប៉ុណ្ណោះ។ មែន! អ្នកប្រហែលជាមិនសប្បាយចិត្ត ឬ ខូចចិត្ត ប៉ុន្តែវាប្រសើរជាងមិនដឹងមិនលឺអ្វីទាំងអស់ ហើយបន្តរង់ចាំគេ ដោយចំណាយពេលវេលា និង អាយុរបស់អ្នក ឲ្យកន្លងហួសទៅឥតន័យ។ ការសន្ទនាជាមួយបុរសបែបនេះពិតជាល្អប្រសើរ ព្រោះជាជាងរង់ចាំគេ អ្នកនឹងគេអាចយល់ពីគ្នា ហើយបន្តទាក់ទងគ្នាជាមិត្តភក្តិល្អវិញ។

ការបង្ហាញចរិតតឹងតែងហួសហេតុ ឬ អៀនប្រៀនខុសធម្មតានោះ សុទ្ធតែជាវិធីដែលមិនអាចជួយអ្វីដល់អ្នកបានឡើយ។ ព្រះជាម្ចាស់បានបង្កើតមនុស្សមក ឲ្យមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ។ ដូច្នេះអ្នកត្រូវចេះទប់ចិត្តរបស់អ្នក ដោយចេះអនុញ្ញាតឲ្យព្រះជាម្ចាស់ និង គំនិតគិតពិចារណារបស់អ្នកធ្វើការជាមួយគ្នា ជាជាងការធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ភ្លាមៗដោយឥតមានការគិតពិចារណា។ ប្រសិនបើអ្នកគិតមិនបានលឿនជាមុន ហើយបង្ហាញលក្ខណៈទន់ជ្រាយចំពោះស្នេហា នោះអ្នកអាចនឹងទទួលការឈឺចាប់បាន ដូច្នេះសូមប្រយ័ត្ន!

ខ្ញុំបានជួបនឹងជីវិតអាពាហ៍ពិពាហ៍មួយគូ ដែលពួកគាត់បានរៀបការជាមួយគ្នា ដោយគាត់គិតថាពួកគាត់មានចរិតលក្ខណៈដូចគ្នាច្រើន។ ពួកគាត់គិតថា លក្ខណៈសក្តិសមរបស់ពួកគាត់ទាំងពីរនេះ ជាអ្វីដែលព្រះជាម្ចាស់ចង់បង្ហាញថាពួកគាត់សមគ្នា ហើយពួកគាត់បានសម្រេចចិត្តរៀបការដោយមិនបានពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៍ផ្សេងទៀត ប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេក៏ត្រូវបានបញ្ចប់ដោយការលែងលះ ដោយពួកគេគិតថាគេមិនសមជាប្តីប្រពន្ធនឹងគ្នានោះឡើយ។

បានសរសេរ ដោយ ឌីយ៉ា

20/02/2012 ម៉ោង 11:43

បានចុះផ្សាយក្នុង ពិចារណា, ព្រះគម្ពីរ, អត្ថបទ

ប្រតិបត្តិ​ការណ៍​កម្ចាត់​ភាព​នៅ​លីវ

បញ្ចេញ​មតិ »

ដើរ​ក្នុង​ជីវិត​ជា​អ្នក​នៅ​លីវ

មុន​នឹង​និយាយ​អំពី​​របៀប​នៃ​ការ​ពិនិត្រ​ថា មនុស្ស​ដែល​យើង​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​នោះ​សក្តិ​​សម​​ជា​ដៃ​គូ​ជីវិត​របស់​យើង យើង​ត្រូវ​ដឹង​ជាមុន​ថា អ្នក​នោះ​នៅ​លីវ​នៅឡើយ​សិន។ ភាព​តាន​តឹង​ដែល​មនុស្ស​វ័យ​ក្មេង​ភាគ​ច្រើន​កំពុង​តែ​ជួប​ប្រទះ​បច្ចុប្បន្ន​នេះគឺ ទោះ​បី​ជា​ពួកគេ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រសើរ មាន​គោល​ដៅ​នៃ​ជីវិត​ច្បាស់​លាស់ ស្រឡាញ់​ព្រះ​ជាម្ចាស់ ដើរ​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ ធ្លាប់​ឆ្លង​កាត់​បញ្ហា​ក្នុង​ជីវិត និង បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ​ច្រើន ព្រម​ទាំង​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​រៀប​ការ​ហើយ​ក្តី ក៏ពួកគាត់​នៅ​តែ​រក្សា​តំណែង​ជា​តួ​ឯក​នៅ​លីវ​ដដែល។

ដូច្នេះ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត នៅក្នុង​កំឡុង​ពេល​ដែល​អ្នក​​កំពុង​ស្វែង​រក​ភរិយា ឬ ស្វាមី​ដ៏ល្អ​ក្នុង​ជីវិត​បាន៖

  • បង្ហាត់​ខ្លួនឯង ឲ្យ​ក្លាយ​ទៅ​ជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់​រៀប​ការ​ជាមួយដោយ​ខ្លួន​ឯង​សិន​។ ប្រសិន​បើ​អ្នក​ចង់​រៀប​ការ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មានសីលធម៌​ខ្ពស់ មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួ​យ​ព្រះ​ជាម្ចាស់ ការងារ​នឹង​ធឹង និង​មាន​គោល​បំណង​ជីវិត​ច្បាស់​លាស់ នោះ​ជា​ការ​ល្អ ដែល​អ្នក​អភិវឌ្ឍន៍​ចំនុច​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ជាមុន​សិន។
  • សុំ​ឲ្យ​ព្រះ​ជាម្ចាស់​តម្រង់​ផ្លូវ​នៃ​ជីវិត​របស់អ្នក។ ទ្រង់​នឹង​ផ្តល់​ឲ្យ​អ្នក​មើល​ឃើញ​ផ្លូវ​ដែល​អ្នក​ត្រូវ​រើស។ ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ហើយ​ទ្រង់​នឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​មិន​ខាន។
  • បង្ហាញ​ចេញ​នូវ​គោល​បំណង​របស់​អ្នក​មួយ​នេះ តាម​រយៈ​ការ​ស្លៀក​ពាក់ និង បញ្ចូល​នូវ​គំនិត​ច្នៃ​ប្រឌិត​ល្អៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​រូប​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ តើ​អ្នក​បាន​ស្លៀក​ពាក់​ទាន់​សម័យ និង រក្សា​អនាម័យ​ខ្លួន​ប្រាណ​ដែរ​ឬទេ?
  • សូម​ប្រុង​ប្រយ័ត្ន​ពី​ទី​កន្លែង​ដែល​អ្នក​នឹង​ស្វែង​រក​ដៃគូ​អនាគត​របស់​អ្នក។ យើង​ធ្លាប់​បាន​ស្គាល់​ប្តី​ប្រពន្ធ​ជា​ច្រើន​ដែល​បាន​ស្គាល់​គ្នា​នៅ​តាម​ទី​កន្លែង​មិន​សមរម្យ​មួយ​ចំនួនដូច​ជា​នៅ​បារជាដើមនោះ ហើយ​ទើប​បាន​ដឹង​ជា​ក្រោយ​ថា​ពួកគេ​ទាំង​ពីរ​មិន​សក្តិ​សម​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះឡើយ។ ដូច្នេះ​សូម​អ្នក​ស្វែង​រក​មនុស្ស​ដែល​អ្នក​ចង់​បាន​ជា​គូរ​អនាគត​នៅ​កន្លែង​ដែល​សម​ស្រប​ និង ត្រឹមត្រូវទើប​ជា​ការ​ប្រសើរ។

បានសរសេរ ដោយ ឌីយ៉ា

11/02/2012 ម៉ោង 20:45